FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមកម្មសិទ្ធិបញ្ញា៖ ដើម្បីឱ្យការការពារកម្មសិទ្ធិបញ្ញាបានល្អ ត្រូវមានការចូលរួមទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ គួរកុំគាំទ្រ  (Video inside)

27-03-2026 13:53

(ភ្នំពេញ)៖ លោកមេធាវី អុំ រតនា ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា បានលើកឡើងថា ដើម្បីឱ្យការការពារកម្មសិទ្ធិបញ្ញាបានល្អ ត្រូវមានការចូលរួមទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ គួរកុំគាំទ្រទំនិញ ឬអ្វីដែលលួចចម្លងគេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកមេធាវី អុំ រតនា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ​លើ​កំណើន​ផលិតកម្ម​ និង​វិនិយោគនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកមេធាវី អុំ រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឱ្យការការពារកម្មសិទ្ធិបញ្ញាបានល្អ គឺត្រូវមានការចូលរួមទាំងអស់គ្នា ដែលភាគីពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាល ជាអ្នកបង្កើតច្បាស់ ហើយអ្នកប្រើប្រាស់ ក៏គាត់គួរកុំគាំទ្រនូវរបស់ ដែលរំលោភបំពានកម្មសិទ្ធបញ្ញា»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកមេធាវី អុំ រតនា៖