ការ Cover បទចម្រៀងដែលគ្មានការព្រមព្រៀងពីម្ចាស់ដើម ត្រូវបានចាត់ទុកថា ការរំលោភកម្មសិទ្ធិបញ្ញាខុសទៅនឹងច្បាប់ (Video inside)
27-03-2026 13:50
(ភ្នំពេញ)៖ លោកមេធាវី អុំ រតនា ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា បានលើកឡើងថា ការ Cover បទចម្រៀងដែលមិនមានការព្រមព្រៀងពីម្ចាស់ដើម ត្រូវបានចាត់ទុកថា ការរំលោភកម្មសិទ្ធិបញ្ញាខុសទៅនឹងច្បាប់។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកមេធាវី អុំ រតនា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើកំណើនផលិតកម្ម និងវិនិយោគនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកមេធាវី អុំ រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា ដូចជាបទចម្រៀង មានការយកមកលេងឡើងវិញ (Cover) ហើយពុំមានការព្រមព្រៀងពីច្បាស់ដើម បានន័យថា គាត់រំលោភលើសិទ្ធអ្នកនិពន្ធហើយ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកមេធាវី អុំ រតនា៖






