ប្រធានសមាគមកម្មសិទ្ធិបញ្ញា៖ ការការពារកម្មសិទ្ធិបញ្ញានៅមានកម្រិត នឹងអាចក្លាយជារនាំង ដែលធ្វើឱ្យអ្នកវិនិយោគមិនហ៊ានមកវិនិយោគ (Video inside)
27-03-2026 13:48
(ភ្នំពេញ)៖ លោកមេធាវី អុំ រតនា ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា បានគូសបញ្ជាក់ថា ការការពារកម្មសិទ្ធិបញ្ញានៅមានកម្រិត នឹងអាចក្លាយជារនាំង ដែលធ្វើឱ្យអ្នកវិនិយោគ មិនហ៊ានមកវិនិយោគ និងផ្ទេរបច្ចេកវិទ្យាមកកម្ពុជា។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកមេធាវី អុំ រតនា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើកំណើនផលិតកម្ម និងវិនិយោគនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកមេធាវី អុំ រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងករណីការការពារកម្មសិទ្ធបញ្ញាយើង នៅមានកម្រិត គឺវាអាចជារនាំងមួយ ដែលធ្វើឲ្យអ្នកវិនិយោគ គាត់មិនហ៊ានដាក់ការវិនិយោគ នៅក្នុងប្រទេសកម្ពុជា»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកមេធាវី អុំ រតនា៖






