ប្រធានសមាគម៖ ការគោរពកម្មសិទ្ធិបញ្ញានៅកម្ពុជា នៅមានកម្រិតនៅឡើយ ខណៈច្បាប់នេះ បានអនុវត្តជាង២០ឆ្នាំហើយ (Video inside)
27-03-2026 13:46
(ភ្នំពេញ)៖ លោកមេធាវី អុំ រតនា ប្រធានសមាគមកម្មសិទ្ធបញ្ញាកម្ពុជា បានលើកឡើងថា ការគោរពកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ខណៈច្បាប់នេះ បានអនុវត្តជាង២០ឆ្នាំហើយ មុននឹងកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកមេធាវី អុំ រតនា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើកំណើនផលិតកម្ម និងវិនិយោគនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោកមេធាវី អុំ រតនា បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្វីត្បិតតែច្បាប់ ពាក់ព័ន្ធនឹងកម្មសិទ្ធបញ្ញា នៃព្រះរាជណាចក្រកម្ពុជា ដាក់ឲ្យចូលអនុវត្ដតាំងពីឆ្នាំ២០០២ មុននឹងកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក យើងឃើញថា រហូតមកដល់ពេលនេះ គឺការអនុវត្ដស្ថិតនៅក្នុងអន្ដរកាលនៅឡើយ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកមេធាវី អុំ រតនា៖






