ប្រធានសមាគម៖ កម្មសិទ្ធិបញ្ញានឹងដើរតួនាទីយ៉ាងសំខាន់ នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ខណៈបច្ចុប្បន្ននេះ ក្រសួងពាក់ព័ន្ធកំពុងពិនិត្យការអនុវត្តច្បាប់នេះតឹងរ៉ឹងជាងមុន (Video inside)
27-03-2026 13:45
(ភ្នំពេញ)៖ លោកមេធាវី អ៊ុំ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឱ្យដឹងថា កម្មសិទ្ធិបញ្ញានឹងដើរតួនាទីយ៉ាងសំខាន់ នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យម ដោយកម្ពុជានឹងផ្តោតទៅលើការផលិតរបស់ សហគ្រាសធុនតូច និងមធ្យម ការផលិតគ្រឿងបង្គុំដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារឱ្យមានការការពារម៉ាក។
ដូចច្នេះហើយ បានជាក្រសួងស្ថាប័នពាក់ព័ន្ធ ចាប់ពីពេលបច្ចុប្បន្ននេះ បាននិងកំពុងពិនិត្យការអនុវត្តច្បាប់នេះឡើងវិញ និងជំរុញឱ្យមានការអនុវត្តឱ្យបានតឹងរ៉ឹងជាងមុន។
លោកមេធាវី អ៊ុំ រតនា លើកឡើងបែបនេះ ធ្វើឡើងក្នុង FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើកំណើនផលិតកម្ម និងវិនិយោគនៅកម្ពុជា»។
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកមេធាវី អ៊ុំ រតនា៖






