FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកដែលត្រូវបានគេរំលោភកម្មសិទ្ធិបញ្ញា គួរតែដាក់ប្តឹងទៅតុលាការ និងក្រសួងពាក់ព័ន្ធ ដើម្បីបញ្ឈប់ និងកាត់បន្ថយការរំលោភកម្មសិទ្ធិបញ្ញានៅកម្ពុជា (Video inside)

27-03-2026 13:43

(ភ្នំពេញ)៖ លោកមេធាវី អ៊ុំ រតនា ​ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា គូសបញ្ជាក់ថា​​ អ្នកដែលត្រូវបានគេរំលោភកម្មសិទ្ធិបញ្ញា គួរតែដាក់ប្តឹងទៅតុលាការ និងក្រសួងពាក់ព័ន្ធ ដើម្បីបញ្ឈប់ និងកាត់បន្ថយការរំលោភកម្មសិទ្ធិបញ្ញានៅកម្ពុជា​ ខណៈកន្លងមកក៏ធ្លាប់មានការកាត់ទោស​ទៅលើអ្នករំលោកបំពានម៉ាក់ច្រើនផងដែរ។

លោកមានប្រសាសន៍ថា ក្នុងករណីមានការរំលោភលើ​ស្នាដៃនិពន្ធសៀវភៅ បទចម្រៀង ឬម៉ាកសញ្ញាផ្សេង អាចដាក់ពាក្យបណ្តឹងទៅតុលាការ។ តែយ៉ាងណា លោកសង្កេតឃើញ ភាគច្រើនដែលត្រូវគេរំលោភកម្មសិទ្ធិបញ្ញា ដាក់ពាក្យបណ្តឹងទៅក្រសួងពាណិជ្ជកម្ម ឬក្រសួងវប្បធម៌ជាដើម​ ដើម្បីធ្វើការសម្របសម្រួល មុននឹងឈានទៅដល់តុលាការ។

លោកមេធាវី អ៊ុំ រតនា លើកឡើងបែបនេះ ធ្វើឡើងក្នុង FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ​លើ​កំណើន​ផលិតកម្ម​ និង​វិនិយោគនៅកម្ពុជា»

សូមស្តាប់ការពន្យល់បន្ថែមរបស់ ​លោកមេធាវី អ៊ុំ រតនា៖