ប្រធានសមាគមកម្មសិទ្ធិបញ្ញា៖ ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យបានពេញលេញ នឹងជួយជំរុញឱ្យមានបង្កើតថ្មី និងការប្រកួតប្រជែងគ្នាដោយស្មោះត្រង់ (Video inside)
27-03-2026 13:24
(ភ្នំពេញ)៖ លោកមេធាវី អ៊ុំ រតនា ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានលើកឡើងថា ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាបានពេញលេញ នោះនឹងជំរុញឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់ និងការបង្កើតថ្មីនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនធំៗបានផងដែរ។
លោកបានពន្យល់ថា នៅពេលដែលមានការបណ្តោយឱ្យមានការលួចចម្លង ឬរំលោភកម្មសិទ្ធិបញ្ញា នោះម្ចាស់ដើមដែលបង្កើតផលិតផល ឬសេវាកម្មអ្វីមួយនឹងរងការខាតបង់ ខណៈអ្នកដែលលួចចម្លង នឹងផលប្រយោជន៍ច្រើនជាង។ ដូច្នេះហើយបញ្ហានេះនឹងប៉ះពាល់ដល់ការវិនិយោគ និងធ្វើក្រុមហ៊ុនធំៗមានការស្ទាក់ស្ទើក្នុងការមកបណ្តាក់ទុននៅកម្ពុជា ដោយសារគ្មានការការពារកម្មសិទ្ធិបញ្ញា ដែលធ្វើឱ្យពួកគេមិនអាចព្យាករណ៍នូវប្រាក់ចំណេញរបស់ខ្លួនបាន។
លោកមេធាវី អ៊ុំ រតនា លើកឡើងបែបនេះ ធ្វើឡើងក្នុង FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា លើកំណើនផលិតកម្ម និងវិនិយោគនៅកម្ពុជា»។
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកមេធាវី អ៊ុំ រតនា៖






