សហអនុប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន កោតសរសើរកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ឈានដល់ការប្រកាសពន្ធតាមអនឡាញ ១០០% និងអំពាវនាវអ្នកជាប់ពន្ធ សូមបង់ពន្ធឱ្យទាន់ពេលវេលា (Video inside)
26-03-2026 16:56
(ភ្នំពេញ)៖ ឧកញ៉ា រឿន ប៊ុនហេង សហអនុប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន បានកោតសរសើរចំពោះកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ ឈានដល់ការប្រកាសពន្ធតាមអនឡាញ ១០០% តាំងពីការប្រកាសពន្ធ និងបង់ពន្ធ គឺមិនបាច់ទៅជួបជាមួយមន្ត្រីពន្ធដារនោះទេ គឺធ្វើនៅផ្ទះ ឬកន្លែងធ្វើការក៏បាន។
បន្ថែមពីនេះ លោកក៏បានអំពាវនាវអ្នកជាប់ពន្ធ សូមបង់ពន្ធឱ្យទាន់ពេលវេលា ខណៈការប្រកាស និងបង់ពន្ធលើប្រាក់ចំណូល ឆ្នាំ២០២៥ នឹងត្រូវដល់ឧសានវាទនៅដំណាច់ខែមីនានេះ៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា រឿន ប៊ុនហេង៖
