FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា រឿន ប៊ុនហេង សហអនុប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន លើកពីតួនាទីដ៏សំខាន់របស់ភ្នាក់ងារសេវាកម្មពន្ធដារ និងស្នើសុំកុំផ្លុំត្រចៀកបំភ័យអ្នកវិនិយោគ មានបញ្ហាដាក់លើតុរួមគ្នាដោះស្រាយ (Video inside)

26-03-2026 16:40

(ភ្នំពេញ)៖ ឧកញ៉ា រឿន ប៊ុនហេង សហអនុប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន ក្នុងឱកាសចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ផលប្រយោជន៍នៃពន្ធលើប្រាក់ចំណូល ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងពីតួនាទីដ៏សំខាន់របស់ភ្នាក់ងារសេវាកម្មពន្ធដារ​ ទាំងសម្រាប់រដ្ឋបាលសារពើពន្ធ និងអ្នកជាប់ពន្ធ។

តែយ៉ាងណាលោកឧកញ៉ា ស្នើសុំឱ្យភ្នាក់ងារពន្ធដារ សូមនិយាយល្អពីកម្ពុជា និងស្នើសុំកុំផ្លុំត្រចៀកបំភ័យអ្នកវិនិយោគ មានបញ្ហាដាក់លើតុរួមគ្នាដោះស្រាយជាមួយអគ្គនាយកដ្ឋានពន្ធដារ៕

សូមស្តាប់ការលើកឡើងរបស់ ឧកញ៉ា រឿន ប៊ុនហេង សហអនុប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន៖