ក្រសួងសេដ្ឋកិច្ច ចេញសារាចរ ស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយ ឆ្នាំ២០២៦, កាត់ព្យួរឥណទានចំណាយ ប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន៣០% គ្រប់ក្រសួង-ស្ថាប័ន រួមទាំងស្ថាប័នកំពូល (Video inside)
24-03-2026 11:55
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ ស្ដីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្ដច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
ក្នុងសារាចរ បានបញ្ជាក់ថា «កាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ នឹងប្រេងរំអិលចំនួន ៣០% នៃឥណទានសរុបរបស់គ្រប់ក្រសួង ស្ថាប័នទាំងអស់ រួមទាំងស្ថាប័នកំពូល រួមមាន : ព្រឹទ្ធសភា, រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ) ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុ ដែលមានតម្រូវការប្រេងឥន្ធនៈបន្ថែម សម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល»៕
ខាងក្រោមនេះ ជាសារាចររបស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖



