FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារមូលបត្រកម្ពុជា​ ឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាព ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន របស់បុរី វិមានសំណាង

20-03-2026 16:07

(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការសម្រេច ឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅទីផ្សារគោលរបស់បុរី វិមានសំណាង ម.ក។

ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅផ្សារមូលបត្រ បុរី វិមាន សំណាង ម.ក ត្រូវតែទទួលបានការអនុញ្ញាត ឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពី និយ័តករមូលបត្រកម្ពុជា និងត្រូវបំពេញនូវលក្ខខណ្ឌផ្សេងៗមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។

សូមបញ្ជាក់ថា បុរី វិមានសំណាង ម.ក ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាពជាគោលការណ៍ លើ ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោល សម្រាប់ឆ្នាំ២០២៦នេះ។

គួរកត់សម្គាល់ផងដែរថា បុរី វិមានសំណាង ម.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់កម្ពុជា ដែលចូលរួមការអភិវឌ្ឍ លក់អចលនទ្រព្យបែបលំនៅដ្ឋាន និងពាណិជ្ជកម្ម៕