អគ្គនាយកនិយ័តករមូលបត្រ៖ ចំណុចខ្លាំងរបស់វិស័យមូលបត្រនៅកម្ពុជា គឺទាមទារឱ្យមានភាពច្បាស់លាស់, វិនិយោគិន និងក្រុមហ៊ុនចុះបញ្ជី ត្រូវតែមានបញ្ជីស្នាម (Video inside)
20-03-2026 13:42
(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ចំណុចខ្លាំងរបស់វិស័យមូលបត្រនៅកម្ពុជា គឺទាមទារឱ្យមានភាពច្បាស់លាស់ ទាំងវិនិយោគិនដែលចង់ដាក់លុយវិនិយោគ និងក្រុមហ៊ុនចុះបញ្ជីត្រូវតែមានបញ្ជីស្នាមស្តង់ដារ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុងវិស័យមូលបត្រកម្ពុជា, តើវិស័យនេះផ្តល់ទំនុកចិត្តបែបណាចំពោះវិនិយោគិន?» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមអ្វីដែលនិយ័តករបានធ្វើ សម្រាប់គ្រប់វិនិយោគិន ក្នុងទីផ្សារមូលបត្រទាំងអស់ ត្រូវមានអត្ដសញ្ញាណវិនិយោគិន ពីនិយ័តករមូលបត្រកម្ពុជា មិនមែនគ្រប់គ្នាចង់ដាក់សាច់ប្រាក់ ដាក់បានភ្លាមនោះទេ ដើម្បីធានាថា ជាវិនិយោគិនមួយ ដែលស្គាល់ប្រភពច្បាស់លាស់»៕
សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖





