FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកនិយ័តករ​មូលបត្រ៖ កម្ពុជាមានរចនាសម្ព័ន្ធទីផ្សារមូលបត្រ និងឧបករណ៍វិនិយោគគ្រប់ប្រភេទ ដើម្បីផ្តល់ជម្រើសដល់វិនិយោគិន (Video inside)

20-03-2026 13:40

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា កម្ពុជាមានរចនាសម្ព័ន្ធទីផ្សារមូលបត្រ និងឧបករណ៍វិនិយោគគ្រប់ប្រភេទ មិនចាញ់ប្រទេសផ្សេងៗឡើយ ដើម្បីផ្តល់ជម្រើសដល់វិនិយោគិន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សន្ទុះទីផ្សារក្នុង​វិស័យ​មូលបត្រកម្ពុជា, តើវិស័យនេះផ្តល់​ទំនុក​ចិត្ត​បែបណាចំពោះវិនិយោគិន?» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់កម្ពុជា យើងមានរចនាសម្ព័ន្ធទីផ្សារមូលបត្រគ្រប់គ្រាន់ យើងមានឧបករណ៍វិនិយោគនៅក្នុងទីផ្សារ សឹងតែដូចគ្រប់ប្រទេសទាំងអស់ នៅលើសាកលលោក ទោះបីទំហំទីផ្សារនៅតូច វិនិយោគិននៅតិច​»

សូមស្តាប់ការលើកឡើងរបស់លោក ស៊ូ សុជាតិ៖