ទេសាភិបាលធនាគារជាតិ ចេញសេចក្ដីថ្លែងការណ៍ ស្ដីពី នីតិវិធីនៃការធ្វើអភិបាលបណ្ដោះអាសន្ន និងជម្រះបញ្ជីធនាគារ PRINCE និងធនាគារ Panda និងស្នើឱ្យអតិថិជនយោគយល់ (Video inside)
18-03-2026 16:47
(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពី នីតិវិធីនៃការធ្វើអភិបាលបណ្ដោះអាសន្ន និងជម្រះបញ្ជីធនាគារ PRINCE និងធនាគារពាណិជ្ជ Panda។
សេចក្តីថ្លែងការណ៍តាមរយៈវីដេអូរយៈពេល ៥នាទី លោកស្រីទេសាភិបាលបានពន្យល់អំពីដំណាក់កាលនិមួយៗនៃយន្តការជម្រះបញ្ជី នៅពេលធនាគារណាមួយជួបបញ្ហា។
ចំពោះធនាគារ PRINCE និងធនាគារពាណិជ្ជ Panda លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើសុំឱ្យអតិថិជនរបស់ធនាគារទាំងពីរនេះ មេត្តាយោគយល់ និងទុកពេលវេលា ជូនអ្នកជម្រះបញ្ជីធ្វើឱ្យការងារប្រកបដោយប្រសិទ្ធភាព និងធានាបាននូវអត្ថប្រយោជន៍ជូនបងប្អូន៕
សូមស្តាប់សេចក្តីថ្លែងការណ៍របស់លោកស្រី ជា សិរី៖
