FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក ARDB ចុះសិក្សាពីយន្តការផ្តល់ឥណទានចំគោលដៅ ដល់កសិដ្ឋានគោយកទឹកដោះគំរូរបស់ធនាគារ Rabobank នៅប្រទេសនូវែលហ្សេឡង់

17-03-2026 16:25

(នូវែលហ្សេឡង់)៖ ក្រោមកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធពី ធនាគារ Rabobank NZ, លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងលោកបណ្ឌិត Vijay Kumar តំណាងសាកលវិទ្យាល័យ University of Waikato នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការី ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកសិដ្ឋានចិញ្ចឹមគោ យកទឹកដោះចំនួន ៣ ទីតាំង ក្នុងក្រុងហាមីលតុន (Hamilton) ប្រទេសនូវែលហ្សេឡង់។

គោលបំណងសំខាន់នៃដំណើរបេសកកម្មនេះគឺ៖
* ការសិក្សាពីឥណទានចំគោលដៅ៖ ពិនិត្យ និងសិក្សាស្វែងយល់ពីយន្តការផ្តល់ឥណទានរបស់ ធនាគារ Rabobank ជូនដល់អតិថិជនទាំង៣ទីតាំងខាងលើ ដែលចិញ្ចឹមគោយកទឹកដោះ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់ទុន និងការរីកចម្រើនប្រកបដោយចីរភាព។

* បច្ចេកទេសកសិកម្មទំនើប នៃការចិញ្ចឹមគោយកទឹកដោះ៖ ដំណើទស្សនកិច្ចសិក្សានេះ សំដៅពិនិត្យ និងដកស្រង់បទពិសោធន៍លើខ្សែច្រវាក់ផលិតកម្ម និងការគ្រប់គ្រងកសិដ្ឋាន ចិញ្ចឹមគោ យកទឹកដោះដែលមានស្តង់ដារខ្ពស់ និងលក្ខណៈទំនើប ដើម្បីយកមកធ្វើជាគំរូ ក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមគោទឹកដោះនៅកម្ពុជា។

បេសកកម្មនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពស្ថាប័ន និងការដកស្រង់បទពិសោធន៍ល្អៗ នៃការផ្តល់ឥណទាន​ និងការគ្រប់គ្រងហានីភ័យពីបរទេស ដើម្បីយកមកអនុវត្ត និងគាំទ្រដល់អតិថិជនក្នុងវិស័យកសិកម្ម​ និងការចិញ្ចឹមគោទឹកដោះនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕