តើមានមូលហេតុអ្វី បានជាស្ថានីយលក់ប្រេងឥន្ធនៈនៅកម្ពុជាមួយចំនួន នៅតែបិទទ្វារ? (Video inside)
16-03-2026 14:45
(ភ្នំពេញ)៖ នៅពេលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសាំងឡើងថ្លៃ ប្រទេសនានាតែងមានការជួយលើការកំណត់ថ្លៃលក់សាំង ខុសៗគ្នា ដោយអាស្រ័យលើប្រសិទ្ធិភាពគ្រប់គ្រងរបស់រដ្ឋាភិបាល លើបរិមាណស្ដុក ការជួយចេញខាតខ្លះ រួមទាំងការបន្ធូរបន្ថយពន្ធនាំចូល។
ឥទ្ធិពលទាំងអស់នេះ នឹងជួយបន្ថយសម្ពាធ កុំឱ្យមានការលក់បំប៉ោងថ្លៃ ឬបង្ការទុកជាមុនកុំឱ្យស្ថានីយខ្លះរង់ចាំឱកាស លក់កេងចំណេញខ្ពស់ ដោយលើកហេតុផលស្ថានីយរបស់ខ្លួនអស់ស្ដុក។ តែយ៉ាងណាក៏ដោយ ការរាយការណ៍ព័ត៌មាននានាស្ថានីយលក់សាំងនៅកម្ពុជាមួយចំនួននៅតែបិទទ្វារ។
តើមានមូលហេតុអ្វីខ្លះ នៅពីក្រោយនៃការប្រកាសបិទទ្វាររបស់ម្ចាស់ស្ថានីយលក់សាំងទាំងនោះ? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖
