FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដា្ឋនពន្ធដារ ជូនដំណឹងពីការពង្រឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចំពោះម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធ

13-03-2026 20:50

(ភ្នំពេញ)៖ អគ្គនាយកដា្ឋនពន្ធដារ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពង្រឹងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចំពោះម្ចាស់យានយន្តដែលមិនទាន់បានបង់ពន្ធ។

យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh news ទទួលបាន បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថាមានការលើកឡើងដោយម្ចាស់យានយន្ត ឬអ្នក តំណាង ចំពោះការចេញលិខិតជូនដំណឹងស្តីពីការខកខានមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន(ពន្ធផ្លូវ)ដល់ លំនៅឋានម្ចាស់យានយន្ត ដូចជា ការជូនដំណឹងប៉ះចំលើ (១).កម្មសិទ្ធិករដើមដែលបានផ្ទេរឬលក់យានយន្តដោយពុំបានបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, (២).អ្នកតំណាងដែលបានឈរ ឈ្មោះចុះបញ្ជីប្រកាសបង់ពន្ធជំនួសឱ្យម្ចាស់យានយន្តពិតប្រាកដ, (៣).ម្ចាស់យានយន្តដែលមានយានយន្តខូចប្រើប្រាស់ លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ដោយមិនបានផ្ដល់ព័ត៌មានមករដ្ឋបាលសារពើពន្ធ និង(៤).ម្ចាស់យានយន្ត ដែលមានការផ្លាស់ប្ដូរឬកែប្រែទិន្នន័យយានយន្ត ដូចជា លេខតួលេខម៉ាស៊ីន ផ្លាកលេខ។ល។ ដោយមិនបានមកធ្វើ បច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន។

ដូចនេះ ដើម្បីចៀសវាងបញ្ហាប្រឈមខាងលើ អគ្គនាយកដ្ឋានពន្ធដារសូមស្នើដល់ម្ចាស់យានយន្ត ឬអ្នកតំណាង ទាំងអស់ចូលរួមសហការរាល់ករណី ដូចជា (១).ការផ្ទេរកម្មសិទ្ធិយានយន្ត(ទិញ-លក់)ពីបុគ្គលមួយទៅបុគ្គលមួយទៀត កន្លងមកក៏ដូចជាតទៅមុខទៀត ត្រូវបំពេញនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តនៅតាមមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី- ខេត្ត និងបំពេញកាតព្វកិច្ចសារពើពន្ធនៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត, (២).ការចុះបញ្ជីប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនលើកដំបូងកន្លងមក ដែលមានអ្នកតំណាងឈរឈ្មោះជំនួស ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពទៅ ឈ្មោះម្ចាស់យានយន្តពិតប្រាកដនៅរដ្ឋបាលសារពើពន្ធ ឬនៅមន្ទីរសាធារណការនិងដឹកជញ្ជូន, (៣).យានយន្តខូចបើ ប្រាស់លែងបានហើយត្រូវបានបំបែកជាគ្រឿងបន្លាស់ ត្រូវផ្ដល់ព័ត៌មានជាលាយលក្ខណ៍អក្សរមករដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ពីស្ថាប័នសាធារណការនិងដឹកជញ្ជូន ដើម្បីអគ្គនាយកដ្ឋានពន្ធដារលុបទិន្នន័យ ចេញពីប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ចូន និង(៤).យានយន្តដែលមានការផ្លាស់ប្តូរ ឬកែប្រែទិន្នន័យ ដូចជា លេខតួ លេខម៉ាស៊ីន ផ្លាកលេខ។ល។ត្រូវមកស្នើសុំធ្វើបច្ចុប្បន្នភាពនៅរដ្ឋបាលសារពើពន្ធ។

ក្នុងករណីដែលមានបញ្ហាដូចខាងលើ ម្ចាស់យានយន្ត ឬអ្នកតំណាងដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ លើមធ្យោបាយដឹកជញ្ចូនកន្លងមកមិនបានចូលរួមសហការជាមួយរដ្ឋបាលសារពើពន្ធ ត្រូវទទួលបន្ទុកបំពេញកាតព្វកិច្ចបង់ ពន្ធ និងពន្ធបន្ថែមអំពីពន្ធលើមធ្យោបាយដឹកជញ្ជូន តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕