FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ចេញប្រកាសកំណត់លក្ខណៈសម្បត្តិរថយន្តថ្មី ដើម្បីធានាការអនុវត្តសិទ្ធិផ្តាច់មុខ ដោយស្មើភាព

13-03-2026 16:51

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញប្រកាស ស្តីពី ការកំណត់លក្ខណៈសម្បត្តិរថយន្តថ្មី ក្នុងគោលបំណងកំណត់លក្ខណៈសម្បត្តិរថយន្តថ្មី ដើម្បីធានាការអនុវត្តសិទ្ធិផ្តាច់មុខ ដោយស្មើភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លក្ខណៈសម្បត្តិរថយន្តថ្មី ត្រូវបានកំណត់ ដូចខាងក្រោម៖

១៖ ត្រូវមានរយៈចម្ងាយនៃការប្រើប្រាស់មិនលើសពី ៥ ០០០ គីឡូម៉ែត្រ ក្នុងកញ្ចក់ម៉ែត្ររថយន្ត និង
២៖ ត្រូវមានឆ្នាំម៉ូដែលរបស់រថយន្ត ក្នុងឆ្នាំបច្ចុប្បន្ន (N) ឬឆ្នាំម៉ូដែលមុនមួយឆ្នាំ (N-1) ឬក្រោយមួយឆ្នាំ (N+1) និង
៣៖ មិនត្រូវបានលក់ ឬជួលលើកដំបូងបង្អស់ពីក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុននាំចូលរថយន្ត ក្រុមហ៊ុនចែកចាយ ឬលក់រថយន្ត ឬភ្នាក់ងាររបស់ក្រុមហ៊ុនទាំងអស់នេះ ទៅឱ្យអ្នកប្រើប្រាស់៕