FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យពាណិជ្ជកម្ម៖ ការស្តុកទុកទាំងឡាយណា ដែលបង្កើត​ ឬធ្វើឱ្យថ្លៃឡើងខ្ពស់ហួសប្រមាណ នឹងត្រូវបានហាមឃាត់ ​​​និងចាត់ទុកជាអំពើល្មើសច្បាប់ (Video inside)

13-03-2026 14:42

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការស្តុកទុករាល់ទំនិញទាំងឡាយណា ដែលបង្កើត​ ឬធ្វើឱ្យថ្លៃឡើងខ្ពស់ហួសប្រមាណ នឹងត្រូវបានហាមឃាត់ ​​​និងចាត់ទុកជាអំពើល្មើសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការ​គន្លឹះ​ការ​ពារ​អ្នក​ប្រើប្រាស់ ពី​ឥទ្ធិពល​នៃ​ការ​ឡើងថ្លៃ​ប្រេង​ឥន្ធនៈ» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្ដុកទុក ដើម្បីរកចាំឱកាស ចំពោះកសិផល អាចធ្វើដូច្នេះបាន ក៏ប៉ុន្ដែចំពោះការស្ដុកទុក នៃទំនិញទាំងឡាញណា ដែលបង្កើតឲ្យទៅជាវិជ្ឈកម្មថ្លៃ (ធ្វើឲ្យទំនិញថ្លៃខ្ពស់ហួសប្រមាណ) នេះជាបញ្ហាមួយ ដែលយើងហាមឃាត់មិនឲ្យកើតឡើង»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ប៉ែន សុវិជាតិ៖