FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលផ្តោតលើការយកចិត្តទុកដាក់ ជាសំខាន់ទៅលើវិស័យផលិតកម្ម ដើម្បីធានានូវលំនឹងនៃការផលិតសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ប្រសិនបើប្រេងបន្តឡើងថ្លៃ (Video inside)

13-03-2026 14:31

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម បានឱ្យដឹងថា ស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានគិតគូរដល់វិធានការក្នុងការទប់ទល់ទាំងរយៈពេលខ្លី និងរយៈពេលវែង ជាពិសេសការជះឥទ្ធពលដល់ផលិតកម្ម។

លោកបញ្ជាក់ថា ក្នុងករណីដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារបន្តឡើងថ្លៃ រាជរដ្ឋាភិបាលផ្តោតលើការយកចិត្តទុកដាក់ជាសំខាន់ទៅលើវិស័យផលិតកម្ម ដើម្បីជួយសម្រាលបន្ទុកផលិតកម្ម និងធានានូវលំនឹងខ្សែច្រវ៉ាក់ផលិតកម្ម របស់កម្ពុជាទាំងទំនិញនាំចេញ និងទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លើសពីនេះ រដ្ឋាភិបាលក៏ផ្តោតលើការគិតពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ»

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖