FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអះអាងថា ប្រសិនបើថ្លៃប្រេងឥន្ធនៈនៅលើពិភពលោកថយចុះ នោះតម្លៃប្រេងឥន្ធនៈនៅកម្ពុជាក៏ត្រូវតែថយចុះ ខណៈរដ្ឋបានតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់ (Video inside)

13-03-2026 14:26

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម បានលើកឡើងថា ក្នុងករណីដែលប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ មានការប្រែប្រួលធ្លាក់ចុះ ច្បាស់ណាស់ កម្ពុជាដែលជាប្រទេសនាំចូលប្រេងទាំងស្រុង តម្លៃប្រេងលក់នៅលើទីផ្សារក៏ត្រូវតែប្រែប្រួលថយចុះដែរ ខណៈរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ។

លោកបានលើកឡើងថា កន្លងមក ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវតម្លៃប្រេងល្អសមរម្យ រដ្ឋាភិបាលបានផ្តល់ការសម្រួលបន្ទុករបស់ប្រជាពលរដ្ឋ តាមរយៈការដកចេញ ៦.៥សេនដុល្លារ ក្នុងមួយលីត្រ ក្រោយគណនារួច។

លើសពីនេះលោកបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រសិនថ្លៃប្រេងសាំងចម្រាញ់រួច មានតម្លៃលើសពី៩០ដុល្លារ ក្នុងមួយប៉ារ៉ែល និងប្រេងម៉ាស៊ុតលើសពី១០០ដុល្លារ ក្នុងមួយប៉ារែល រដ្ឋាភិបាលនឹងបន្ថយ១សេនបន្ថែមទៀត។
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វិធានការគន្លឹះការពារអ្នកប្រើប្រាស់ ពីឥទ្ធិពលនៃការឡើងថ្លៃប្រេងឥន្ធនៈ»

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ប៉ែន សុវិជាតិ៖