លោក សុខ វឿន ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧
12-03-2026 15:12
(ភ្នំពេញ)៖ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានក្រុម ប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ខណៈដែលលោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ ត្រូវបានបោះឆ្នោតជ្រើសរើសជា អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម សម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។
តួនាទីថ្នាក់ដឹកនាំនេះ ត្រូវបានបោះឆ្នោតជ្រើសតាំង ដោយក្រុមប្រឹក្សាភិបាលរបស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាប់ឆ្នោតថ្មី ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២៦ របស់សមាគមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកសមាជិកាមកពីជាង១០០គ្រឹះស្ថាន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។
ក្នុងពេលនេះដែរ ក្រៅពីប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានជាសមាជិក របស់សមាគម បានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១រូបផ្សេងទៀត ដែលមកពីគ្រឹះស្ថានផ្សេងៗ ក្នុងវិស័យហិរញ្ញវត្ថុ។
ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មី នឹងដឹកនាំ ទិសដៅយុទ្ធសាស្ត្ររបស់សមាគម និងបន្តពង្រឹងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។
សួស្តីមិត្តអ្នកសារព័ត៌មាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្រកាសពីការបោះឆ្នោតជ្រើសរើសលោក សុខ វឿន ដែលជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកជំទាវ ឌិត នីតា ដែលប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៧។ សូមមើលសេចក្តីថ្លែងការណ៍ភ្ជាប់ជូន សម្រាប់ព័ត៌មានលម្អិត៕








