FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមធនាគារនៅកម្ពុជា ប្តេជ្ញារួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យនៃការបោកឆញ្ឆោតតាមប្រព័ន្ធអ៉ីនធឺណែត

28-02-2026 14:29

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើង សមាគមធនាគារនៅកម្ពុជា ប្តេជ្ញារួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ​ និងឯកជន ​កាត់បន្ថយហានិភ័យនៃការបោកឆញ្ឆោតតាមប្រព័ន្ធអ៉ីនធឺណែត។

លោកបានឱ្យដឹថា តាមរយៈការវាយតម្លៃទៅសន្តិសុខសាយប័រ ហានិភ័យការឆបោកតាមអនឡាញ នឹងកើនឡើងច្រើន ដោយសារមានប្រតិបត្តិការច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយសមាគមធនាគារនៅកម្ពុជា ​បាននិងបន្តសហការជាមួយភាគីដែលពាក់ព័ន្ធ​ កាត់បន្ថយការឆបោកប្រាក់តាមអនឡាញ និងការបាត់សាច់ពីគណនីធនាគារ។

លោក រ័ត្ន សោភ័ណ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង លើសុវត្ថិភាពឌីជីថលហិរញ្ញវត្ថុ»។

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក រ័ត្ន សោភ័ណ៖