FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមធនាគារនៅកម្ពុជា ជំរុញឱ្យអ្នកនិយមទិញទំនិញអនឡាញ សូមកុំបង់លុយមុនពេលទំនិញមកដល់ បង្ការហានិភ័យឆបោក (Video inside)

28-02-2026 14:26

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) ​ បានជំរុញនិងលើកទឹកចិត្ត ឱ្យអ្នកដែលនិយមទិញទំនិញតាមអនឡាញ សូមកុំបង់លុយមុនពេលទំនិញមកដល់ ដើម្បីបង្ការហានិភ័យឆបោក បង់លុយហើយមិនបានទំនិញ។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការលក់ទំនិញតាមអនឡាញបានរីកសុះសាយគួរឱ្យកត់សម្គាល់ ខណៈអ្នកលក់ភាគច្រើន មិនបានចុះបញ្ជីឱ្យបានត្រឹមត្រូវនោះទេ ហើយអ្នកលក់ខ្លះតម្រូវឱ្យបង់លុយមុន និងអ្នកខ្លះទៀតទាល់តែទំនិញមកដល់ទើបបាញ់លុយតាមក្រោយ។ ដូច្នេះហើយដើម្បីបង្ការការខាតបង់ អ្នកទិញមិនគួរបង់លុយមុនបានទំនិញនោះទេ។

​មួយវិញ អ្នកទិញ មិនត្រូវផ្តល់ព័ត៌មានទាក់ទងនឹងលេខគណនីធនាគារ លេខកាត ឬលេខសម្គាល់ផ្សេងទៅដល់អ្នកលក់ឡើយ។

លោក រ័ត្ន សោភ័ណ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង លើសុវត្ថិភាពឌីជីថលហិរញ្ញវត្ថុ»។

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក រ័ត្ន សោភ័ណ៖