FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមធនាគារនៅកម្ពុជា៖ ការផ្សព្វផ្សាយអប់រំពី «សន្តិសុខសាយប័រ» មានសារសំខាន់ណាស់ ឆ្លើយតបនឹងកំណើនដ៏ខ្លាំងក្លានៃការប្រើប្រាស់សេវាឌីជីថលហិរញ្ញវត្ថុ (Video inside)

28-02-2026 14:24

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងពីសារសំខាន់នៃការផ្សព្វផ្សាយអប់រំពី «សន្តិសុខសាយប័រ» ស្របពេលដែលកំណើននៃការប្រើប្រាស់សេវាឌីជីថលហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងខ្លាំងក្លា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ័ត្ន សោភ័ណ អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង សុវត្ថិភាពឌីជីថលចំពោះប្រជាពលរដ្ឋ» ក្នុងកម្មវិធី CYBER SECURITY។

លោក រ័ត្ន សោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងឌីជីថល ក៏ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល មានសារៈសំខាន់កាន់តែខ្លាំងឡើង ដោយសារតែប្រតិបត្ដិការភាគច្រើន ធ្វើទៅតាមប្រព័ន្ធឌីជីថល»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក រ័ត្ន សោភ័ណ៖