មេផ្សារហ៊ុនកម្ពុជា៖ យុទ្ធនាការបង្រ្កាបការឆបោកតាមអនឡាញ នឹងធ្វើឱ្យវិនិយោគិនក្នុងផ្សារមានទំនុកចិត្ត និងបង្កើនការវិនិយោគភាគហ៊ុនឱ្យកាន់តែច្រើន (Video inside)
27-02-2026 15:18
(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញការគាំទ្រ ចំពោះការដាក់ចេញយុទ្ធនាការបង្រ្កាបការឆបោកតាមអនឡាញ ដែលនឹងធ្វើឱ្យវិនិយោគិនក្នុងផ្សារទាំងក្នុង និងក្រៅស្រុកមានទំនុកចិត្ត និងបង្កើនការវិនិយោគភាគហ៊ុននៅកម្ពុជាឱ្យកាន់តែច្រើន។
លោកបានលើកឡើងថា ដោយសារតែបញ្ហាឆបោកតាមអនឡាញ បានធ្វើឱ្យវិនិយោគិនជាច្រើន បាត់បង់ទំនុកចិត្តក្នុងការវិនិយោគលើភាគហ៊ុន ដែលជាឧបសគ្គមួយធ្វើឱ្យទីផ្សារមិនរីកចម្រើន។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា CSX បានដាក់គោលដៅ ក្នុងទាក់ទាញវិនិយោគិនបរទេសឱ្យបានច្រើន ដើម្បីទំនុកចិត្តវិនិយោគិនក្នុងស្រុកផងដែរ។
លោក ហុង សុហួរ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការដោះស្រាយបញ្ហាប្រឈម លើការវិនិយោគក្នុងផ្សារហ៊ុនកម្ពុជា»៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក ហុង សុហួរ៖



