FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយក CSX: រឿងបញ្ហាបោកប្រាស់ផ្សេងៗ ដែលកើតមាននៅកម្ពុជា គឺមិនដែលកើតឡើងក្នុងទីផ្សារមូលបត្រឡើយ (Video inside)

27-02-2026 15:17

(ភ្នំពេញ)៖ លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ​រឿងបញ្ហាបោកប្រាស់ផ្សេងៗដែលកើតមាននៅកម្ពុជា ឬការបាត់លុយដោយសារការវិនិយោគ គឺមិនដែលកើតឡើងក្នុងទីផ្សារមូលបត្រឡើយ។

លោកបានលើកឡើងថា នៅក្នុងដំណើរការជួញដូរភាគហ៊ុន នៅក្នុងផ្សារមូលបត្រក្នុងរយៈពេលជាង១០ឆ្នាំនេះ មិនដែលកើតមានបញ្ហា ពាក់ព័ន្ធនឹងការវិនិយោគលក្ខណៈឆបោក នៅក្នុងទីផ្សារឡើយក្នុងទីផ្សារ CSX ដែលគ្រប់គ្រងដោយលោកឡើយ​ កន្លងមកសកម្មភាពឆបោកផ្សេងៗ​ គឺស្ថិតនៅខាងក្រៅទីផ្សារ។

លោក ហុង សុហួរ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហា​ប្រឈម លើការ​វិនិយោគ​ក្នុង​ផ្សារហ៊ុន​កម្ពុជា»

សូមស្តាប់ការលើកឡើងបន្ថែមរបស់​លោក ហុង សុហួរ៖