FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេផ្សារហ៊ុនកម្ពុជាអះអាងថា​ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុន គឺបំពេញលក្ខខណ្ឌខ្ពស់ ដែលវិនិយោគិនអាចទុកចិត្តបាន (Video inside)

27-02-2026 15:16

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានអះអាងថា​ ក្រុមហ៊ុនទាំងអស់ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនបាន គឺបានបំពេញលក្ខខណ្ឌខ្ពស់ ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលវិនិយោគិនអាចទុកចិត្តបាន។

ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហា​ប្រឈម លើការ​វិនិយោគ​ក្នុង​ផ្សារហ៊ុន​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនទាំងអស់ ដែលអាចមកចុះបញ្ជីនៅក្នុងផ្សារហ៊ុនបាន គឺបានបំពេញលក្ខខណ្ឌខ្ពស់ណាស់ ក្នុងចំណោមអាជីវកម្មនៅកម្ពុជា បើធៀបនឹងស្រុកគេ ក៏មិនចាញ់ស្រុកគេនោះដែរ ទាំងស្ដង់ដារ និងការចាត់ចែងអាជីវកម្ម មានកម្រិតខ្ពស់»

សូមស្តាប់ការលើកឡើងរបស់លោក ហុង សុហួរ៖