FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេផ្សារហ៊ុនកម្ពុជា៖ ពេលសេដ្ឋកិច្ចមិនល្អ មានក្រុមហ៊ុនជាច្រើន ចាប់អារម្មណ៍ចូលផ្សារ ដើម្បីកៀរគរទុន ស្របពេលអ្នកទិញថយចុះ (Video inside)

27-02-2026 15:15

(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ក្នុងដំណាក់កាលសេដ្ឋកិច្ចមិនល្អ ឬក៏សេដ្ឋកិច្ចមានការធ្លាក់ចុះ គឺមានក្រុមហ៊ុនជាច្រើន បានចាប់អារម្មណ៍ចូលផ្សារហ៊ុន ដើម្បីកៀរគរទុន ស្របពេលអ្នកទិញថយចុះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហុង សុហួរ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហា​ប្រឈម លើការ​វិនិយោគ​ក្នុង​ផ្សារហ៊ុន​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ហុង សុហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងដំណាក់កាលសេដ្ឋកិច្ចមិនល្អ សេដ្ឋកិច្ចមានការធ្លាក់ចុះ ជាដំណាក់កាលដែលក្រុមហ៊ុនសឹងតែទាំងអស់ត្រូវការលុយ ហើយពេលនោះ ជាពេលលំបាកសម្រាប់ម្ចាស់អាជីវកម្ម និងធ្វើឲ្យមិនសូវមានអ្នកទិញភាគហ៊ុនផងដែរ»

សូមស្តាប់ការលើកឡើងរបស់លោក ហុង សុហួរ៖