អនុប្រធានអ្នកនាំពាក្យ CDC: កម្ពុជាចង់យកគម្រូនៃការធ្វើការរួមគ្នាជាមួយជប៉ុន ជំរុញការទាក់ទាញវិនិយោគបរទេស, មានតែកម្ពុជាទេ ដែលបានអនុវត្តយន្តការ «After care» ជាមួយវិនិយោគិន (Video inside)
13-02-2026 14:54
(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងអនុប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា តាមរយៈគម្រូនៃការធ្វើការរួមគ្នាជាមួយជប៉ុន ដែលជំរុញឱ្យបរិកាសវិនិយោគកាន់តែប្រសើរឡើង កម្ពុជាចង់យកគម្រូនេះ ក្នុងការអនុវត្តជាមួយបណ្តាវិនិយោគិនបរទេសផ្សេងទៀតផងដែរ ដើម្បីជំរុញការទាក់ទាញវិនិយោគបរទេស។
លោកបានពន្យល់ថា កាលពីឆ្នាំ២០០៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកម្ពុជា-ជប៉ុន ស្តីពីកិច្ចការពារវិនិយោគិនកម្ពុជា-ជប៉ុន ដែលជាកិច្ចព្រមព្រៀងទី១ ដើម្បីឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា បង្កើតនូវយន្តការពិគ្រោះយោបល់ និងបានបង្កើតជា «តុជប៉ុន»មួយ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នកវិនិយោគបានភ្លាមៗ។ ដូច្នេះហើយ កម្ពុជាចង់យកយន្តការនេះជាគម្រូ ក្នុងការអនុវត្តជាមួយបណ្តាវិនិយោគិនបរទសផ្សេង។
លោកបានបន្តថា បន្ទាប់ពីអនុវត្តយន្តការនេះជាមួយជប៉ុន កម្ពុជាបានបន្តបង្កើត «តុកូរ៉េ» «តុអឺរ៉ុប» ធ្វើយ៉ាងបង្កើតជាថ្នាលមួយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ មករកជំនួយនៅពេលជួបបញ្ហា ដែលធ្វើឱ្យបញ្ហាកាន់តែត្រជាក់ទៅៗ និងមិនពិបាកក្នុងការដោះស្រាយ។
លោកបានលើកឡើង ការអនុវត្តនូវយន្តការកិច្ចសម្រួលពាណិជ្ជកម្មផ្សេង ជាពិសេសយន្តការ «Aafter care» ជាមួយវិនិយោគិន គឺមានតែកម្ពុជាមួយប៉ុណ្ណោះ។
លោក សួន សុផល លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា?
សូមស្តាប់ការពន្យល់លម្អិតរបស់ លោក សួន សុផល៖




