FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនួញ និងជំនាញអចលទ្រព្យ៖ ៣ឆ្នាំចុងក្រោយនេះ គម្រោងសាងសង់លំនៅដ្ឋានថ្មី​ហាក់នៅទ្រឹង ខណៈលំនៅដ្ឋានទាប និងធម្យមនៅតែមានតម្រូវការ (Video inside)

30-01-2026 18:01

(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា​ បានលើកឡើងថា ក្នុងរង្វង់៣ឆ្នាំចុងក្រោយនេះ ការវិនិយោគទៅលើគម្រោងសាងសង់លំនៅថ្មី សម្រាប់លក់ឱ្យអតិថិជនហាក់នៅទ្រឹង ​ដែលធ្វើលំនៅដ្ឋាន​បច្ចុប្បន្ននេះ មិនទាន់លើសតម្រូវការនៅទេ។

លោកបានគូសបញ្ជាក់ថា យ៉ាងដូច្នេះថា «យើងមើលការកសាងរាល់ថ្ងៃនេះ មិនមានកំណើនទេ យើងថាឱ្យលើសតម្រូវការក៏អត់ដែរ ព្រោះយើងបានកសាងច្រើនរួចមកហើយ។ ក្នុងរយៈពេល២, ៣ឆ្នាំចុងក្រោយនេះ ការកសាងគឺមានតិចណាស់ ការកសាងថ្មី គឺអត់ទេ គឺមានតែអ្នកបង្ហើយ​ និងអ្នកដែលធ្វើលំដ្ឋានបែបមធ្យម»

អ្នកឧកញ៉ា សៀ ឫទ្ធី ​បញ្ជាក់ថា សម្រាប់អ្នកដែលចង់វិនិយោគលំនៅដ្ឋានគួរមើលពីនិន្នាការទីផ្សារ ក្នុងនោះលំនៅដ្ឋានដែលមានតម្លៃខ្ពស់ ហាក់មានទីផ្សារតូច ខណៈលំនៅដ្ឋានដែលមានតម្លៃទាប និងមធ្យមមានតម្រូវការច្រើន។

លោកបណ្ឌិត តាន់ មុនីវណ្ឌ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ចាប់តាំងពីវិបត្តិកូវីដ១៩មក បានធ្វើឱ្យវិស័យសំណង់ និងលំនៅដ្ឋានរងផលប៉ះពាល់ ដែលធ្វើឱ្យម្ចាស់បុរីមួយចំនួន បានបន្ថយការសាងសង់សម្រាប់ដាក់លក់នៅទីផ្សារ។

ក្នុងស្ថានភាពបច្ចុប្បន្ននេះ លោកសំណូមពរដល់អ្នកអភិវឌ្ឍន៍ទាំងអស់ គោរពច្បាប់ សាង់សង់ប្រកបដោយគុណភាព ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន​ ដើម្បីរក្សាអាជីកម្មរបស់ខ្លួន និងកិត្តិយសប្រទេសជាតិ។

ជាមួយគ្នានេះលោកបានឱ្យដឹងផងដែរថា ក្រោមសម្របសម្រួលរបស់សភាពាណិជ្ជកម្មកម្ពុជា បានជួយដោះស្រាយបញ្ហាក្នុងវិស័យនេះបានយ៉ាងច្រើន ជាពិសេសបញ្ហារវាងអ្នកលក់ និងអ្នកទិញ និងបញ្ហាបច្ចេកទេសមួយចំនួនទៀត។​ ​

លោក សាំង វាសនា ម្ចាស់បុរី TV STAR បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្រុមហ៊ុនលោកបានជួបការលំបាក ដោយសារការលក់ថយចុះ ប៉ុន្តែឈានមកដល់ដើមឆ្នាំ២០២៥ ការចាប់អារម្មណ៍ពីអតិថិជន និងការលក់បានងើបឡើវិញ។ តែយ៉ាងណាក្រោយកើតមានជម្លោះរវាងកម្ពុជា- ថៃ សកម្មភាពនៃការទិញលក់បានថមថយឡើងវិញ។ ដូច្នេះហើយ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនបានវិនិយោគលើគម្រោងលំនៅដ្ឋានថ្មីនោះទេ ដោយព្យាយាមបញ្ចេញលក់គម្រោងចាស់ឱ្យអស់។

យ៉ាងនេះ ក្តីលើកលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ អតិថិជនមានឱកាសច្រើនក្នុងចរចា ដើម្បីទទួលបានតម្លៃល្អ ប៉ុន្តែគួរតែទិញតាមលទ្ធភាពរបស់ខ្លួន៕