FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា

27-01-2026 21:07

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក ហួត គឹមឆា ប្រធានសភាពាណិជ្ជកម្មប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាកុងស៊ុលកិត្តិយសប្រចាំទីក្រុងឡុងបិច សហរដ្ឋអាម៉េរិក។

ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងគណៈប្រតិភូប្រមាណ ៤០រូប។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានជម្រាបអំពីឱកាសវិនិយោគនៅកម្ពុជា ដូចជា៖ វិស័យបច្ចេកវិទ្យាឌីជីថល ដឹកជញ្ជូន សុខាភិបាល កសិកម្មជាដើម៕