តើកម្ពុជាត្រូវពង្រឹងចំណុចណាទៀត ដើម្បីបង្ហាញថា កម្ពុជាជាទីកន្លែងសុវត្ថិភាព និងទុកចិត្តសម្រាប់អ្នកវិនិយោគបរទេស? (Video inside)
12-01-2026 16:20
(ភ្នំពេញ)៖ យន្តការបង្ហាញអំពីភាពប្រកួតប្រជែងផ្នែកធុរកិច្ច គឺជាកត្តាសំខាន់ សម្រាប់ប្រាប់ទៅអ្នកវិនិយោគនានាថា ប្រទេសនោះមានចំណុចល្អលើការចាប់ផ្ដើមអាជីវកម្មរបស់គេ។
កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ជាង ១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ដោយសារតែកម្ពុជាបានធ្វើឱ្យប្រសើរឡើងផ្នែកធុរកិច្ចជាច្រើន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់តាមរយៈកំណើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមទាំងការធានាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
តើកម្ពុជាត្រូវពង្រឹងចំណុចណាទៀត ដែលបង្ហាញថា កម្ពុជាជាទីកន្លែងសុវត្ថិភាព និងទុកចិត្តសម្រាប់អ្នកវិនិយោគបរទេស? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖
