ធនាគារជាតិនឹងសហការជាមួយក្រសួងអប់រំ បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់សិស្សានុសិស្ស ដើម្បីចៀសវាងការចាញ់បោកតាមអនឡាញ ឬលក់គណនីធនាគារឱ្យជនល្មើស (Video inside)
11-01-2026 08:25
(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ដើម្បីជំរុញចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សានុសិស្ស ធនាគារជាតិនៃកម្ពុជានឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុឌីជីថលដល់ពួកគេ ដើម្បីចៀសវាងការចាញ់បោកតាមអនឡាញ ឬលក់គណនីធនាគារឱ្យជនល្មើស យកទៅប្រព្រឹត្តិបទល្មើសផ្សេងៗ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគង ដល់យុវជនកម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។
សូមស្តាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល៖



