មន្រ្តីធនាគារជាតិនៃកម្ពុជា៖ App បាគងយុវ័ន (Bakong Junior) អភិវឌ្ឍន៍ឡើងដោយភាពបត់បែន និងការកំណត់មុខងារប្រើប្រាស់សុវត្ថិភាព សម្រាប់យុវជន (Video inside)
11-01-2026 08:18
(ភ្នំពេញ)៖ លោកស្រី រ័ត្ន និមល អនុប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា App បាគងយុវ័ន (Bakong Junior) ត្រូវបានអភិវឌ្ឍន៍ឡើងដោយភាពបត់បែន និងមានការកំណត់មុខងារប្រើប្រាស់សុវត្ថិភាព សម្រាប់យុវជន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី រ័ត្ន និមល អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការលើកកម្ពស់ការប្រើប្រាស់កម្មវិធីបាគង ដល់យុវជនកម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។
លោកស្រី រ័ត្ន និមល បានបញ្ជាក់យ៉ាងដូច្នេះថា «ធនាគារជាតិមុននឹងអភិវឌ្ឍន៍ បានគិតគូរសព្វជ្រុងជ្រោយ មុនដាក់ឲ្យប្រើប្រាស់ យើងបង្រៀនជាមុនសិន ពីរបៀបប្រើប្រាស់ និងកម្មវិធីនីមួយៗ របស់ប្រព័ន្ធ និងហានិភ័យនានា ដែលកើតមានឡើង»៕
សូមស្តាប់ការលើកឡើងរបស់លោកស្រី រ័ត្ន និមល៖


