អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ឈាង វណ្ណរិទ្ធ ពន្យល់អំពី តើរដ្ឋអាចជួយសហគ្រាសក្នុងស្រុក ឱ្យឈរជើងបានយូរតាមវិធីណា? (Video inside)
09-01-2026 14:51
(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ពន្យល់អំពីកត្តាមួយចំនួន ក្នុងការធ្វើឲ្យសហគ្រាសក្នុងស្រុក ឱ្យឈរជើងបានយូរ ក្នុងនោះការពង្រឹងសមត្ថភាពជារឿងចាំបាច់ ដែលមិនអាចខ្វះបាននោះទេ មិនថាសហគ្រាសធុនតូច និងមធ្យម ឬសហគ្រាសធុនធំនោះឡើយ។
លោកបណ្ឌិតបានថ្លែងឲ្យដឹងថា ការពង្រឹងសមត្ថភាព ទាំងសហគ្រិនភាព ការគ្រប់គ្រងក្រុមហ៊ុន នវានុវត្តន៍បច្ចេកទេស, សេវាកម្ម និងផលិតផលព្រោះថា ប្រសិនបើក្រុមហ៊ុនមិនមានវានុវត្តន៍ទាំងនោះទេ ច្បាស់ណាស់ ៣-៤ឆ្នាំខាងមុខ ច្បាស់ជាដើរមិនទាន់គេនោះទេ ទាំងក្នុងស្រុក និងអន្ដរជាតិ។ ក្នុងនោះរដ្ឋអាចជួយផ្ដល់ជាថវិកា ក្នុងការបណ្ដុះបណ្ដាលផ្នែក SME។
លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងនោះការភ្ជាប់ខ្សែច្រវាក់ក្នុងស្រុក និងតំបន់អន្ដរជាតិ ជារឿងសំខាន់ផងដែរ ដើម្បីភាពរីកចម្រើន។ ជាក់ស្ដែងដូចបទពិសោធន៍ប្រទេសជប៉ុន សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនខ្លាំង ដោយសារគេមានភ្ជាប់ជាមួយក្រុមហ៊ុនធំៗ ដែលអាចជួយគ្នា និងមានស្ថិរភាពបានយូរ។
ការលើកឡើងរបស់លោកបណ្ឌិត ឈាង វណ្ណរិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាស្តីពី «មូលដ្ឋានជំរុញសន្តិសុខសេដ្ឋកិច្ចកម្ពុជា»៕
សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ឈាង វណ្ណរិទ្ធ៖




