FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំរុញឱ្យកម្ពុជាមានសន្តិសុខផ្នែកសេដ្ឋកិច្ច! អ្នកជំនាញផ្តល់យោបល់ឱ្យពង្រឹងលើការអភិវឌ្ឍជំនាញ កម្លាំងពលកម្មឱ្យទាន់ពេល​, វិស័យកសិកម្ម, វិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឱ្យខ្លាំង (Video inside)

09-01-2026 14:48

(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានផ្ដល់យោបល់ឲ្យពង្រឹងលើការអភិវឌ្ឍជំនាញ កម្លាំងពលកម្មឱ្យទាន់ពេល ទាំងកម្លាំងវិស័យកសិកម្ម, វិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឱ្យខ្លាំង ដើម្បីឱ្យកម្ពុជាមានសន្តិសុខផ្នែកសេដ្ឋកិច្ច។

ការលើកឡើងរបស់លោកបណ្ឌិត ឈាង វណ្ណរិទ្ធ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាស្តីពី «មូលដ្ឋានជំរុញសន្តិសុខសេដ្ឋកិច្ចកម្ពុជា»

បណ្ឌិត ឈាង វណ្ណរិទ្ធ បានថ្លែងឲ្យដឹងថា តាមស្ថិតិពលករដែលចំណាកស្រុកមកពីប្រទេសថៃ មានប្រមាណជិត ១លាននាក់ ក្នុងនោះ ១ភាគ៣ បានទទួលការងាររួចរាល់ ដូច្នេះនៅសល់មួយចំនួនទៀត ចំពោះការនៅសល់ពលករចំណាកស្រុកនេះ យើងត្រូវពង្រឹងធ្វើយ៉ាងណាជំរុញអភិវឌ្ឍន៍កម្លាំងពលករទាំងនោះ ឲ្យទាន់ពេលវេលា។

លោកបណ្ឌិតបានបន្ដថា សក្ដានុពលរបស់កម្ពុជា គឺពឹងផ្អែកលើកត្តាកម្លាំងពលកម្មរបស់មនុស្ស តាមរយៈប្រសិទ្ធភាព ផលិតភាព ហើយដើម្បីឲ្យផលិតភាពទាំងនេះកើន គឺជំរុញលើការអភិវឌ្ឍជំនាញ។ ក្នុងនោះវិស័យកសិកម្ម គឺសំខាន់ និងជាវិស័យមួយដែលចាំបាច់ត្រូវជំរុញបន្ថែម។ បន្ទាប់មក គឺវិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឱ្យរីកចម្រើច ដើម្បីឲ្យកម្ពុជាមានសន្ដិសុខផ្នែកសេដ្ឋកិច្ច៕

សូមស្តាប់ការលើកឡើងរបស់បណ្ឌិត ឈាង វណ្ណរិទ្ធ៖