អ្នកវិភាគសេដ្ឋកិច្ច៖ បើកម្លាំងផលិតក្នុងស្រុកមិនខ្លាំង ទោះបីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនក៏ដោយ ក៏គ្មានប្រយោជន៍ដែរ (Video inside)
09-01-2026 14:43
(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា បើសិនជាកម្លាំងផលិតក្នុងស្រុកមិនខ្លាំងនោះទេ ទោះបីចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនក៏ដោយ ក៏គ្មានប្រយោជន៍ដែរ ព្រោះវាទំនិញនាំចេញផងនោះ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «មូលដ្ឋានជំរុញសន្តិសុខសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោកបណ្ឌិត ឈាង វណ្ណរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងអត់មានកម្លាំងផលិតក្នុងស្រុកខ្លាំងទេ យើងទៅអត់រួចទេ ទោះបីជាយើងចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មច្រើនប៉ុន្មានក៏ដោយ បើយើងអត់មានទំនិញនាំចេញផង តើបានប្រយោជន៍អ្វី?»៕
សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ឈាង វណ្ណរិទ្ធ៖




