FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកវិភាគសេដ្ឋកិច្ច៖ ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការផលិតនឹងជំរុញឱ្យ SME កម្ពុជា អាចប្រកួតប្រជែង និងពង្រីកទីផ្សារបានទូលំទូលាយ (Video inside)

09-01-2026 14:41

(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការផលិតនឹងជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម (SME) នៅក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែង និងពង្រីកទីផ្សារបានទូលំទូលាយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «មូលដ្ឋានជំរុញសន្តិសុខសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោកបណ្ឌិត ឈាង វណ្ណរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា កត្ដាដែលសំខាន់ គឺកត្ដាបច្ចេកវិទ្យា ជួយជំរុញគាត់ (SME) ឲ្យយកបច្ចេកវិទ្យាណាថ្មី ដែលធ្វើឲ្យតម្លៃ និងការប្រកួតប្រជែង អាចប្រកួតប្រជែងបាន នឹងពង្រីកទីផ្សារការផលិត»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោកបណ្ឌិត ឈាង វណ្ណរិទ្ធ៖