Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសន៍សេដ្ឋកិច្ច៖ តួនាទីរបស់ផ្សារខ្មែរ ជួយគាំទ្រផលិតកម្មក្នុងស្រុក (Video inside)

17-10-2025 15:53

(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសន៍សេដ្ឋកិច្ចជាមួយទូរទស្សន៍ Fresh News លោក ម៉ន ម៉ើ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត លើកឡើងថា ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផលិត និងប្រមូលទិញផលិតផល ដែលផលិតដោយផលិតករ និងកសិករខ្មែរ ខណៈបច្ចុប្បន្ននេះ សន្ទុះនៃការគាំទ្រផលិតផលខ្មែរ បានផុសផុលជាងមុន។

លោកបញ្ជាក់ថា ផលិតផលខ្មែរប្រមាណ៥៥% ដែលមានជាងមួយម៉ឺនមុខ ត្រូវបានដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ហើយជាផលិតផលដែលមានគុណភាព និងមានតម្លៃសមរម្យ៕