នាយកស្តីទី ADB ប្រចាំប្រកម្ពុជា៖ «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង លើសមត្ថភាពរបស់កម្ពុជា ក្នុងការរីកចម្រើនទៅមុខ និងសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០» (Video inside)
17-10-2025 10:23
(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីភាពវិជ្ជមាននៃការរស់នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះលើកឡើងថា «កម្ពុជាគឺជាប្រទេសដ៏អស្ចារ្យមួយ ដែលខ្ញុំធ្លាប់បានធ្វើការជាមួយ, កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មទៅអនាគត ប្រកបដោយសុទិដ្ឋិនិយម»។
លោក Anthony Gill បានថ្លែងឲ្យដឹងថា «សម្រាប់ខ្ញុំ កម្ពុជា គឺជាប្រទេសដ៏អស្ចារ្យមួយដែលខ្ញុំធ្លាប់បានធ្វើការជាមួយ។ កម្ពុជាកំពុងបោះជំហានយ៉ាងសកម្មទៅអនាគត ប្រកបដោយសុទិដ្ឋិនិយម វាជាកិត្តិយស និងសេចក្ដីសោមន្សសម្រាប់ខ្ញុំ ដែលបានចូលរួមក្នុងផ្នែកមួយនៃដំណើរនេះ»។
លោក Anthony Gill បានបន្ដថា «ប្រជាជនកម្ពុជាគួរមានមោទនភាពខ្ពស់ ចំពោះអ្វីដែលពួកគេបានសម្រេច ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់កម្ពុជា ក្នុងការរីកចម្រើនទៅមុខ និងសម្រេចបានចក្ខុវិស័យ ២០៥០ ហើយខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ដែលបានចូលរួម និងឃើញពលរដ្ឋកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអត្ថប្រយោជន៍ និងភាពរីកចម្រើនរបស់កម្ពុជា»។
សូមស្ដាប់ការលើកឡើងរបស់ លោក Anthony Gill ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា» ខាងក្រោម៖