FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ពោធគម្រោង Picasso Sky Gemme (Picasso II) ជាស្នាដៃថ្មីមួយទៀតរបស់ក្រុមហ៊ុន Titan Stone Real Esate

24-08-2024 11:22

(ភ្នំពេញ)៖ ពិធីសម្ពោធគម្រោង Picasso Sky Gemme (Picasso II) ដែលជាស្នាដៃថ្មីមួយទៀតរបស់ក្រុមហ៊ុន Titan Stone Real Esate Group ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា លោក Teng Cheng Yueh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Titan Stone Real Estate Group លោកស្រី Teoh Seok Ai អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ Titan Stone Real Estate Group ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ អ្នកសារព័ត៌មាន និងអតិថិជនជាច្រើន បានចូលរួមជាសក្ខីភាព ក្នុងព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ។

នៅក្នុងពិធីសម្ភោធនេះ លោក Teng Cheng Yueh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Titan Stone Real Estate Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនិងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ និងបានណែនាំយ៉ាងលម្អិតអំពីប្រវត្តិនៃការអភិវឌ្ឍន៍ និងភាពរឹងមាំនៃម៉ាកសញ្ញារបស់ក្រុមហ៊ុន Titan Stone Real Estate Group ក៏ដូចជាស្នាដៃសំណង់អគារដ៍មហិមាដែលក្រុមហ៊ុនបានកសាងកន្លងមក។ ជាពិសេស គឺសមិទ្ធិផលដែលសម្រេចបានអំឡុង ពេលប្រឈមមុខនឹងការលំបាកនៃការរីករាលដាលនៃជំងឺកូវីដ១៩ ពោលគឺការប្រគល់ផ្ទះតាមការកំណាត់ និងសន្យាទុក។

ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ជាពិសេសទៅលើផែនការ និងចក្ខុវិស័យវែងឆ្ងាយនៃគម្រោង Picasso Sky Gemme (Picasso II ) ដោយបង្ហាញពីទំនុកចិត្ត យ៉ាងមុតមាំរបស់លោក ចំពោះការអភិវឌ្ឍន៍នាពេលអនាគត។

លោក ហេង វុទ្ធី បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបង្ហាញពីការគាំទ្រ និងទទួលស្គាល់របស់ Titan Stone Real Estate Group តាំងពីដើមរៀងមកពីរាជរដ្ឋាភិបាលកម្ពុជា។ និងការទទួលស្គាល់របស់ Jushi Real Estate Group។

លោក ហេង វុទ្ធី បានមានប្រសាសន៍យ៉ាងខ្ពង់ខ្ពស់អំពីការរចនាប្រកបដោយភាពច្នៃប្រឌិតនិងចក្ខុវិស័យនាពេលអនាគតរបស់ Picasso Sky Gemme (Picasso II) ហើយបានជូនពរឱ្យគម្រោងនេះទទួលបានជោគជ័យពេញលេញ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងយ៉ាងខ្ពស់ អំពីសារៈសំខាន់នៃ គម្រោង Picasso Sky Gemme (Picasso II) ចំពោះទីផ្សារនៃការអភិវឌ្ឍន៍លំនៅដ្ឋាននៃរាជធានីភ្នំពេញនិងសូម្បីតែប្រទេសកម្ពុជាទាំងមូល។

លោកបានសម្តែងការរំពឹងទុកថាគម្រោងនេះមិនត្រឹមតែក្លាយជាគម្រោងមហិមាមួយថ្មីនៅក្នុងទឹកដីរាជធានីភ្នំពេញប៉ុណ្ណោះទេ ហើយក៏ជឿជាក់ថាក្រុមហ៊ុន Titan Stone Real Estate Group អាចបន្តបើកដំណើរការគម្រោងអចលនទ្រព្យដែលមានភាពច្នៃប្រឌិត និងជានិមិត្តរូបបន្ថែមទៀត រួមទាំងផលិតស្រឡាយនៃខុនដូរប្រណិតម៉ាកសញ្ញា Picasso បន្តទៀត។ ពី Picasso ទី២ ទៅ ទី១០ឬច្រើនជាងនេះ ដែលនាំមកនូវភាពរស់វើកកាន់តែខ្លាំងក្លាសម្រាប់វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីចប់សុន្ទរកថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរ និងចុះហត្ថលេខាលើសៀវភៅយក្សទុកជាអនុស្សាវរិយ៍។

លើសពីនេះទៀត ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជនដល់ម្ចាស់ផ្ទះ ដែលបានទិញខុនដូរពីគម្រោង Picasso City Garden (Picasso I) ដែលជាគម្រោងដំបូងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Titan Stone Real Esate Group និងបានប្រគល់ប័ណ្ណ Picasso Sky Gemme Collection ដល់អតិថិជនដែលបានធ្វើការកក់គម្រោង Picasso Sky Gemme (Picasso II) ពីររូបដំបូង។ ការប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន Titan Stone Real Esate Group ចំពោះទីផ្សារអតិថិជន និងដៃគូអភិវឌ្ឍន៍ ដោយផ្អែកលើភាពស្មោះត្រង់ និងការជឿជាក់លើសេវាកម្មអចលនទ្រព្យ ប្រកបដោយវិជ្ជាជីវៈខ្ពស់របស់ខ្លួន។

វគ្គចែករំលែកពិសេសមួយ ត្រូវបានរៀបចំឡើងនៅចុងបញ្ចប់នៃកម្មវិធីនេះ លោក Shao Weiyan ដែលជាស្ថាបនិកនៃក្រុមហ៊ុន CHU-STUDIO នៃគម្រោងនេះ និងជាអ្នករចនាផ្នែកខាងក្នុង ដែលបានឈ្នះពានរង្វាន់រចនាអន្តរជាតិជាច្រើន ត្រូវបានអញ្ជើញឱ្យចែករំលែកប្រធានបទ «ការរួមបញ្ចូលនូវសិល្បះ និងលំនៅឋានបង្កើតជាគេហដ្ធាននៃអនាគត» ពាក់ព័ន្ធនឹងគោលគំនិត និងលក្ខណៈពិសេសផ្សេងៗនៃគម្រោង Picasso Sky Gemme។

ដើម្បីឱ្យភ្ញៀវកិត្តយស ដែលបានចូលរួកម្មវិធីសម្ពោធនេះកាន់តែយល់ច្បាស់ អំពីបទពិសោធន៍យ៉ាងស៊ីជម្រៅនៃធាតុផ្សំសិល្បៈរបស់គម្រោង Picasso Sky Gemme ដែលដកស្រង់ពីស្នាដៃគំនូររបស់វិចិត្រករ Picasso ក្រុមការងារក្រុមហ៊ុន Titan Stone Real Estate Group បានរៀបចំនូវសកម្មភាពពិសេសៗសម្រាប់អ្នកចូលរួម។

ពេលចូលរួមពិធី អ្នកចូលរួមហាក់ដូចជា បានធ្វើដំណើរឆ្លងកាត់ពេលវេលា និងលំហ។ Titan Stone Real Estate Group បានប្រើប្រាស់ផ្ទាំងដ៍ធំនៃ «សៀវភៅពេលវេលា» ដែលពោរពេញទៅដោយភាពច្នៃប្រឌិតរបស់ Picasso ជាមគ្គុទ្ទេសក៍ ដើម្បីបង្ហាញការគូសវាស និងគំនិតរចនា របស់ Picasso ដោយធ្វើឱ្យភ្ញៀវម្នាក់ៗ មានអារម្មណ៍ដូចជាពួកគាត់កំពុងស្ថិតនៅ ក្នុងពិភពសិល្បៈរបស់ Picasso។

ភ្ញៀវនៅនឹងកន្លែងត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងវគ្គអន្តរកម្មមួយចំនួនដូចជា «Coloring Sand - Coloring Journey Together»។ បទពិសោធន៍អន្តរកម្មមួយផ្សេងទៀត ដែលមានឈ្មោះថា «គូរគំនូបែបកូនក្មេង» អ្នកចូលរួមត្រូវបានអញ្ជើញ ឱ្យបញ្ចេញការស្រមើលស្រមៃរបស់ពួកគាត់ និងបង្ហាញពីអារម្មណ៍របស់ពួកគាត់ នៅលើផ្ទាំងគំនូរដោយវិធីសាមញ្ញបំផុត ដែលនាំឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ យ៉ាងជ្រាលជ្រៅពីស្មារតីនៃសិល្បៈរបស់ Picasso និងអារម្មណ៍ល្អៗជាមួយ Picasso។

ឈរលើមូលដ្ធាននៃភាពជោគជ័យ នៃគម្រោង Picasso City Garden ជាគម្រោងខុនដូរបែបសិល្បៈទី១ក្រុមហ៊ុន Titan Stone Real Estate Group ដែលបានបញ្ចប់ការសងសាង់ទាន់ពេលវេលា ក្នុងកំឡុងឆ្នាំ២០២២ ត្បិតជួបប្រទះនឹងផលលំបាក នៃការសាងសង់ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ រាតត្បាត ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ម៉ាកយីហោ។

នៅក្នុងពិធីសម្ពោធបើកឱ្យដំណើរការនៅ ឆ្នាំ២០២២ សម្តេចធិបតី ហ៊ុន ម៉ាណែត (ពេលនោះសម្តេចជា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក» បានអញ្ជើញជាអធិបតីក្នុងការកាត់ខ្សែបូរដោយផ្ទាល់ ដែលឆ្លុះបញ្ចាំងអោយឃើញពីការគាំទ្រដ៏ធំធេងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពិសេសពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ មកកាន់ក្រុមហ៊ុន Titan Stone Real Estate Group។

ការបើកសម្ពោធគម្រោង Picasso Sky Gemme (Picasso II) ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Titan Stone Real Estate Group នាថ្ងៃនេះ មានអត្ថន័យជាត្បូងពេជ្រលើអាកស ដែលជាការដកស្រង់ចេញគោលគំនិតរបស់វិចត្រករ Picasso ពោលឺសិល្បៈកញ្ចក់ ហើយប្តេជ្ញាបង្កើតនូវស្ថាបត្យកម្មដ៏អស្ចារ្យបំផុត នៅក្នុងរាជធានីភ្នំពេញ។ Picasso Sky Stone គឺជាគម្រោងខុនដូរ បែបសិល្បៈលំដាប់តែមួយគត់នៅកម្ពុជា។

ទន្ទឹមនឹងនេះ Picasso City Garden (Picasso I) ដែលដាក់ឱ្យដំណើរការកាលពីឆ្នាំ ២០២២ បានទទួលនូវការកោតសសើរខ្ពស់ពីគុណភាពសេវាកម្មអចលនទ្រព្យ លំដាប់កំពូលនៅក្នុងរាជធានីភ្នំពេញ អ្នកស្នាក់នៅក្នុងអគារសុទ្ធសឹង ជានាយកប្រតិបត្តិនៃក្រុមហ៊ុនអន្តរជាតិ និងពាណិជ្ជករមកពីបណ្តាប្រទេសនាៗលើពិភពលោក ដែលឆ្លុះបញ្ចាំងអោយឃើញពីទំនុកចិត្ត របស់អតិថិជនយ៉ាងរឹងមាំ។ បន្ទាប់ពីព្រឹត្តិការណ៍នេះ ក៏បានឆ្លុះបញ្ចាំងអោយឃើញនូវឥរិយាបថ របស់អតិថិជន ក្នុងការជ្រើសរើសទិញអចលនទ្រព្យ ដែលមានគុណភាពខ្ពស់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Titan Stone Real Estate Group បានត្រៀមខ្លួនក្នុងការចុះបញ្ជីក្នុងទីផ្សារមូលបត្រកម្ពុជាលើកដំបូង (IPO) ក្នុងពេលឆាប់ៗខាងមុខ ដែលនេះបង្ហាញអោយឃើញនូវការបោះជំហ៊ានថ្មីមួយទៀត របស់ក្រុមហ៊ុនក្នុងទីផ្សារអចលនទ្រព្យ នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ជាអត្ថប្រយោជន៍រយៈពេលវែង សម្រាប់ម្ចាស់ភាគហ៊ុន និងអតិថិជនរបស់ក្រុមហ៊ុនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ Picasso Sky Gemme Facebook: PICASSO CITY GARDEN ឬ ទំនាក់ទំនងតាមទូរស័ព្ទ លេខ +855 87 286 220៕